ភ្នំពេញ៖ ក្នុងឱកាសរៀបចំចង្ហាន់ ប្រគេនព្រះតេជគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ គង់នៅវត្តអម្ពរវ័ន្ត ហៅវត្តស្វាយដំណាក់ នាឱកាសបុណ្យគម្រប់៧ថ្ងៃ របស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី លោកស្រីពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងក្រុមការងារ បានចែកអំណោយជាសម្ភារៈសិក្សា ជូនដល់ក្មួយៗសិស្សានុសិស្សចំនួន៧៥០នាក់ នៅវិទ្យាល័យអម្ពវ័ន ជំនីក ដោយក្នុងសិស្សម្នាក់ៗ ទទួលបានកាតាប១ សម្លៀកបំពាក់ សិស្ស ១កំប្លេ ស្បែកជើង ១គូរ ក្តាឈ្នួន១ ប៊ិច១ សៀវភៅ១ កាលពីព្រឹក ថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២០ ។
លោកស្រី ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា ការធ្វើសកម្មភាពមនុស្សធម៌នេះ ដោយឃើញក្មួយៗ សិស្សានុសិស្សជាច្រើន នៅវិទ្យាល័យអម្ពវ័ន ជំនីក មកជួបជុំគ្នា លោកស្រី ក៏បានឲ្យក្រុមការងារ រៀបចំសំភារៈសិក្សាចែកដល់ក្មួយៗ សម្រាប់ការផ្គត់ផ្គង់ ក្នុងការសិក្សា ។ ហើយសកម្មភាព មនុស្សធម៌នេះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងបុព្វការីជន ដែលបានធ្វើមរណកាលទៅ ។
លោកស្រីបន្តបានថា កាលអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នៅមានព្រះជន្ម លោកតែងតែមានទឹកចិត្តសទ្ធាជ្រះថ្លាធ្វើបុណ្យទានទ្រទ្រង់ក្នុងវិស័យសាសនា និងសកម្មភាពមនុស្សធម៌ជាច្រើនក្នុងនោះ គឺមានមូលនិធិអណ្ដូងទឹកស្អាតជាដើម ។
សូមបញ្ជាក់ថា ក្រៅពីសកម្មភាព មនុស្សធម៌នេះ លោកហ៊ុន ម៉ាណែត ដែលជាបុត្រប្រុសច្បង របស់សម្ដេចតេជោហ៊ុន សែន ក៏បានសាងព្រះផ្នួស ជាបុព្វជិតដោយសទ្ធាជ្រះថ្លាបំផុត នៅក្នុងវិស័យសាសនា ដោយមានការគោរពប្រតិបត្តិ ពីសំណាក់ប្រជាពលរដ្ឋជាច្រើន និងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាដិកាធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី និងបុព្វការីជន ដែលបានធ្វើមរណកាលទៅផងដែរ ៕
Subscribe to:
Post Comments (Atom)
CDC ចុះបញ្ជីឲ្យរោងចក្រ កាត់ដេរសម្លៀកបំពាក់ មួយវិនិយោគក្រោម ទុនជាង១៤លានដុល្លារអាមេរិក និងបង្កើតការងារ ជិត៦០០កន្លែង
ភ្នំពេញ៖ តាមសំណើសុំវិនិយោគ លើគម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់របស់ក្រុមហ៊ុន HONG FENG KNITTING CO., LTD. គណៈកម្មាធិការវិនិយោគ...
-
ភ្នំពេញ៖កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅរោងចក្រ ឡាក់ឃីលីស៊ាន់ឡុង ហ្គាមេន ខូអិលធីឌីដែលមានទីតាំងនៅ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន...
-
ភ្នំពេញ៖ លោក កឹម សុខា អតីតមេបក្សប្រឆាំង បានចេញមុខអះអាងថា លោក នឹងទទួលជួបជាមួយនឹង ឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត នៃប្រទេសកាន់ លទ្ធិប្រជាធិបតេយ្យ...
-
ភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម ម...

No comments:
Post a Comment